This is default featured post 1 title

This is default featured post 1 title

To set your featured posts, please go to your theme options page in wp-admin. You can also disable the featured posts slideshow from certain parts of your site if you don't wish to display them. »

This is default featured post 2 title

This is default featured post 2 title

To set your featured posts, please go to your theme options page in wp-admin. You can also disable the featured posts slideshow from certain parts of your site if you don't wish to display them. »

This is default featured post 3 title

This is default featured post 3 title

To set your featured posts, please go to your theme options page in wp-admin. You can also disable the featured posts slideshow from certain parts of your site if you don't wish to display them. »

This is default featured post 4 title

This is default featured post 4 title

To set your featured posts, please go to your theme options page in wp-admin. You can also disable the featured posts slideshow from certain parts of your site if you don't wish to display them. »

This is default featured post 5 title

This is default featured post 5 title

To set your featured posts, please go to your theme options page in wp-admin. You can also disable the featured posts slideshow from certain parts of your site if you don't wish to display them. »

វៀតណាម ពិចារណាលក់ ព្រលានយន្ដហោះ កោះភូកុក (កោះត្រល់)

ប្រភព៖dap-news

ហូជីមិញ៖ ប្រទេសវៀតណាម កំពុងតែពិចារណា ក្នុងលក់នូវព្រលាន យន្ដហោះភូកុក (កោះត្រល់) នៅភាគ ខាងត្បូង ខេត្ដ Kien Giang ឲ្យអ្នកវិនិយោគដើម្បីបង្កើន មូលនិធិសម្រាប់ គម្រោង ព្រលានយន្ដហោះ ផ្សេងទៀត នៅប្រទេស របស់ខ្លួន។ នេះបើយោងតាម មន្ដ្រី សហប្រតិបត្ដិការផ្នែកព្រលានយន្ដហោះវៀតណាមបានឲ្យដឹង។
តាមសារព័ត៌មានវៀតណាមចេញផ្សាយនៅថ្ងៃសុក្រ ទី ៣១ ខែ តុលា ឆ្នាំ២០១៤ នេះបានឲ្យ ដឹងថា ក្រសួងដឹក ជញ្ជូនរបស់ប្រទេសវៀតណាម កំពុងពិចារណាផ្ទេរព្រលានយន្ដហោះនោះ ទៅអ្នកវិនិយោគដទៃទៀត ដោយ ព្រលានយន្ដហោះ ភូកុក នេះជាករណីទីមួយដែល វៀតណាមសម្រេចចិត្ដក្នុងលក់មុនគេនោះ។

នេះបើតាមរអ្នករាយការណ៍ក្នុងតំបន់សាយហ្គន បានដកស្រង់សំដីអគ្គនាយកសហប្រតិបត្ដិការ ព្រលានយន្ដហោះ លោក ទ្បេន ម៉ាញ់ហុង។

ព្រមជាមួយគ្នានោះ ព្រលានយន្ដហោះនេះបានរកថវិកាដល់តែ ៣ពាន់ពានលានដុង (១៤១,២លានដុល្លារ សហរដ្ឋអាម៉េរិក) ក្នុងមួយឆ្នំា ត្រូវបានដាក់ចូលទៅក្នុងប្រតិបត្ដិការ កាល ពីថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១២ និងជាព្រលាន យន្ដហោះអន្ដរជាតិដំបូងដែលគេវិនិយោគទីនោះ។

លោក ទ្បេន ម៉ាញ់ហុង បានបន្ថែមទៀតថា ព្រលានយន្ដហោះនេះត្រូវបានគេរំពឹងថានឹង បម្រើមនុស្ស ២,៦៥ លាននាក់ គិតត្រឹមឆ្នាំ២០២០ និងទ្បើងដល់ ៧លាននាក់នៅត្រឹមឆ្នាំ ២០៣០ ៕

Photo by DAP-News

 

សិស្សប្រឡង ជាប់សញ្ញាបត្រ ទុតិយភូមិលើកទី២ មាន ១០៨៧១ នាក់

ភ្នំពេញ ៖ បេក្ខជន-បេក្ខនារី ដែលប្រឡងជាប់ សញ្ញាបមធ្យមសិក្សា ទុតិយភូមិលើកទី២ សម័យប្រឡងថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤ មានចំនួន១៨០៧១នាក់ ដែលលទ្ធផល នៃការជាប់នេះ មិនមាននិទ្ទេស A និង B ទេ មានតែពី C ដល់ E ។

យោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំយុវជន និងកីឡាចេញផ្សាយ នៅថ្ងៃទី៣១ ខែតុលានេះ បានឲ្យ ដឹងថា បេក្ខជនប្រឡងជាប់លើកទី២ មាន ១៨០៧១នាក់ ត្រូវជា១៧,៩៤ភាគរយ នៃបេក្ខជនវត្តមានចំនួន៦០ ៦១១ នាក់ ។ បេក្ខជនទទួលបាននិទ្ទេស C មានចំនួន ១ នាក់ និទ្ទេស D មានចំនួន ៥៥ នាក់ និងនិទ្ទេស E មានចំនួន ១០៨១៥ នាក់ ។



style="display:inline-block;width:300px;height:250px"
data-ad-client="ca-pub-9829884112788516"
data-ad-slot="3666255580">

សេចក្តីប្រកាសបន្តថា បេក្ខជនប្រឡងជាប់លើកទី១ សរុបទាំងអស់២៣១២៦ នាក់ ត្រូវជា ២៥,៧២ភាគរយ នៃបេក្ខ ជនវត្តមានចំនួន ៨៩៩២១នាក់ បូកសរុបទាំងពីរលើក មានចំនួន ៣៣៩៩៧នាក់ ត្រូវជា៤០,៦៧ភាគរយ នៃបេក្ខជន ដែលមកប្រឡងទាំងពីរលើក ។

ប្រភពខាងលើបន្តថា ដំណើរការ នៃការប្រឡងទាំងដំណើរការវិញ្ញាសារសរសេរកំណែ និងស្រង់បូកពិន្ទុ ដោយ កុំព្យូ ទ័របានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ពុំមានឧបទ្ទវ ហេតុអី្វគួរឲ្យកត់សម្គាល់ឡើយ ។

សម្រាប់លទ្ធផល ដែលប្រកាសនេះ ត្រូវធ្វើឡើងចំនួន ២ លើក គឺលើក ទី១ នៅថ្ងៃទី៣១ ខែតុលា សម្រាប់រាជធានី ភ្នំពេញ និងខេត្តកណ្តាល ។ ដោយឡែក នៅរាជធានី-ខេត្តផ្សេងៗទៀត នឹងប្រកាសនៅថ្ងៃទី១ ខែវិច្ឆិកា ។

សូមបញ្ជាក់ថា ការប្រឡងលើកទី២ នេះ បានធ្វើឡើងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤ ខែតុលា ហើយបេក្ខជន ប្រឡង មានចំនួន ៦០៦១១ម៉ឺននាក់ និងមណ្ឌល១១៧ ក្នុងនោះ មានបន្ទប់ចំនួន ២.៧៥២ គ្រប់រាជធានី-ខេត្ត ។ កាលពីប្រឡងបាក់ឌុបលើទី១ នៅថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០១៤ មានបេក្ខជនប្រឡងជាប់សរុបចំនួន ២៣.១២៦ នាក់ ត្រូវជា២៥,៧២ ភាគរយ ក្នុងចំណោមសិស្សសរុប ៨៩.៩៣៧ នាក់ ៕

នារីវ័យក្មេង ត្រលប់មកផ្ទះ ងូតទឹកជាង២០ដង រួចក៏ស្លាប់!

ប្រភព៖khmerload

ចិន៖ នៅម៉ោង ប្រហែល ជា ១០យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ នារីម្នាក់ ត្រូវបាន បុរស៤នាក់ នាំចេញពីកន្លែង លក់អាហារ ពេលយប់តាមចញ្ចើមផ្លូវ និង បានឲ្យនាង ប្រើប្រាស់ថ្នាំញៀន លើសកំណត់ ពេលត្រលប់មកផ្ទះវិញ ងូតទឹកជាង២០ដង រួចក៏ស្លាប់។

តាមប្រភព ព័ត៌មាន បានឲ្យដឹងថា នារីម្នាក់ ឈ្មោះ Li Yue អាយុ១៧ឆ្នាំ ជាអ្នកខេត្ត Hunan នាងបានមក ស្នាក់នៅខេត្ត Guangdong ជាមួយមិត្តរួមបន្ទប់ម្នាក់ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ហើយនៅថ្ងៃទី២០ ខែតុលា ម៉ោងប្រហែល ១០យប់ នារីតូចច្រលឹង ស្រស់ស្អាតរូបនេះ បានទៅអង្គុយញ៉ាំអី នៅតាមចញ្ចើមផ្លូវ ក្បែរបន្ទប់ស្នាក់នៅ តែម្នាក់ឯង។ បន្ទាប់មកក៏ត្រូវ បុរស៤នាក់ ដែលអង្គុយតុ ជាមួយគ្នាចាប់យកទៅ ប្រហែល ១០ម៉ោង ក្រោយមក នាងក៏បានត្រលប់ ទៅបន្ទប់ជួលវិញ ទាំងមានស្មារតី មិននឹងនរ រវើរវាយ និង មានស្នាមជាំ ជាច្រើនកន្លែង នៅត្រង់ជើង ដៃ និង ក។

មិត្តរួមបន្ទប់របស់ Li Yue ឈ្មោះ Feng Tianyuan បានឲ្យដឹងថា នៅពេលមកដល់ផ្ទះ ដោយមានអាការៈ រវើរវាយ នាងចេះតែនិយាយថា នៅក្នុងបន្ទប់នោះ មានសុទ្ធតែពស់ និង កណ្តុរ ហើយយកអំបោស កាន់ដើរពេញបន្ទប់។ Feng ក៏បានបន្តទៀតថា Li Yue បានចូលទៅងូតទឹក ជាង ២០ដង ហើយចេញមកវិញ ស្លៀកតែកន្សែង ហើយកាន់អំបោសវៃ ពស់ និងកណ្តុរ ដែលនាងស្រមៃ ឃើញ ពេញបន្ទប់បន្តទៀត។

ជាមួយគ្នានេះដែរ មានមិត្តរួមបន្ទប់ ម្នាក់ទៀត បាននិយាយថា Li Yue ប្រហែលជាត្រូវថ្នាំ ទើបពួកគេ បញ្ជូននាង ទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យ បានពិនិត្យឃើញថា នាងបានប្រើប្រាស់ ថ្នាំញៀនប្រភេទ MDMA ក្នុងរយៈពេល៤៨ម៉ោង។ បន្ទាប់មកគ្រូពេទ្យ បានឲ្យនាងស្នាក់នៅ មន្ទីរពេទ្យ ប៉ុន្តែ Li Yue បានបដិសេធ និង និយាយថា នាងមិនបាន ប្រើប្រាស់ថ្នាំញៀននោះទេ ហើយ Li Yue និង Feng បានត្រលប់ទៅបន្ទប់ របស់ពួកគេវិញ។

យ៉ាងណាមិញ ពេលទៅដល់បន្ទប់ Li Yue បានទៅគេងនៅលើគ្រែ និងប្រាប់ Feng ថានាងចង់ផឹក ប៉ុន្តែនៅពេលដែល Feng យកទឹកមកឲ្យ នាងលែងដកដង្ហើមទៅហើយ។ ភ្លាមៗនោះ Feng ក៏បានទូរស័ព្ទហៅ រថយន្តសង្គ្រោះបន្ទាន់ ប៉ុន្តែ Li Yue បានប្រកាសថាស្លាប់ បាត់ទៅហើយ នៅពេលដែល ក្រុមអ្នកសង្គ្រោះមកដល់៕

រូបរបស់ Li Yue កាលនៅរស់៖

ជន​រងគ្រោះ​ដោយ​អំពើហិង្សា​ក្រោយ​ការ​បោះឆ្នោត​ទាមទារ​យុត្តិធម៌

ប្រភព៖RFI

ជន​រងគ្រោះ​និង​គ្រួសារ​ជន​រងគ្រោះ​ដែល​ បាន​ស្លាប់​និង​រង​របួស​ក្នុង​ព្រឹត្តិការណ៍​ហិង្សា​ជា​បន្ត​បន្ទាប់​ក្រោយ​ ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ ​២០១៣​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ពួក​គេ។​ ការ​ទាមទារ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ពិភាក្សា​តុ​មូល​មួយ​ស្តី​ពី​ការ ​ឆ្ពោះ​ទៅ​មុខ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ និង​និទណ្ឌ​ភាព​ចំពោះ​ការ​រំលោភ​សេរីភាព​បញ្ចេញ​មតិ​នៅ​អាស៊ី​អាគ្នេយ៍។​ វេទិការ​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពីរ​ថ្ងៃ​ នៃ​ថ្ងៃ​ទិវា​អន្តរជាតិ​ ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​លើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​សារព័ត៌មាន។

Siv chann24វេទិការ​ពិភាក្សា​តុមូល​ស្តីពី និ​ទណ្ឌ​ភាព​លើ​អ្នកសារព័ត៌មាន និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នេះ ត្រូវបាន​ធ្វើឡើង នៅឯ​ភោជនីយដ្ឋាន​ខ្មែរ​សូ​រិ​ន្ទ្រ ដែលមាន​ការចូលរួម​ពី​តំណាង​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ ដែល​នៅ​មិនទាន់​ទទួល​បាន​យុត្តិធម៌​សម្រាប់​មនុស្ស​ជាទី​ស្រលាញ់​របស់ខ្លួន។

នៅក្នុង​កិច្ចពិភាក្សា​នោះ មានការ​បង្ហាញ​ពី​ខ្សែរ​វីដេអូ ដែល​និយាយ​ពី​ការទាមទារ​រក​យុត្តិធម៌ ជូន​ដល់​អ្នកស្លាប់​ទាំង៦នាក់ នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​កង​រក្សា​សន្តិសុខ អ្នកស្លាប់​នៅខាងមុខ​រោងចក្រ​អេស​អិ​ល​ស្ទឹងមានជ័យ និង​អ្នកស្លាប់​នៅលើ​ស្ពាន​អាកាស​ជាដើម។ ព្រឹត្តិការណ៍​ទាំងអស់នេះ បាន​កើតមានឡើង បន្ទាប់ពី​ការបោះឆ្នោត​ក្នុង​អាណត្តិ​ទី ៥ ត្រូវបាន​បញ្ចប់។

បន្ទាប់មក ក៏មាន​ការបង្ហាញ​ពីបទ​ពិសោធន៍​របស់​អ្នកសារព័ត៌មាន​ខ្មែរ​ជាច្រើនរូប ដែល​ធ្លាប់​ទទួលរង​នូវ​ការវាយដំ និង​ការគំរាមកំហែង​ដល់​អាយុជីវិត បន្ទាប់ពី​ពួកគេ​បាន​ព្យាយាម​រាយ​ការណ៍​រឿង ដែល​ទាក់ទង​នឹង​អំពើពុករលួយ និង​ការឃុបឃិត​នានា។ ក្នុងនោះ​ក៏មាន​ការ​ថ្លែង​របស់​កូនប្រុស លោក​ឈុត វុទ្ធី ដែលជា​សកម្មជន​ការពារ​ព្រៃឈើ និង​ដែល​ត្រូវបាន​គេ​សម្លាប់​កាលពី​ឆ្នាំ២០១២ដែរ។ ជនរងគ្រោះ​និង​គ្រួសារ​ជនរងគ្រោះ​ទាំងនោះ​សុទ្ធតែ​បាន​ទាមទារ​ឲ្យ​ រដ្ឋាភិបាល​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ​ដើម្បី​លុបបំបាត់​វប្បធម៌​និ​ទណ្ឌ​ ភាព។

 

តារាហូលីវូដ ១០រូប ស្រស់ស្អាត នៅខាងក្រៅ តែកុំមើល ក្នុងរឿងកុន មុខម្នាក់ៗ មើលមិនចង់ស្គាល់

ប្រភព៖ Khmerload

បរទេស៖ នៅក្នុង ខ្សែភាពយន្ត និមួយៗ គេតែងតែតម្រូវ ឲ្យតារាសម្តែង ដើរតួ ជាមនុស្សគ្រប់ប្រភេទ ដូចជា ធ្វើមុខខ្មោច រឺក៏តួមុខ ចាស់ជាដើម។

ជាការពិត ចំពោះតារាសម្តែងស្រី ហូលីវូដ ភាគច្រើន គឺសុទ្ធតែ មានរូបសម្ផស្ស ស្អាត នៅពេលពួកគេ នៅខាងក្រៅ ដែលខុសឆ្ងាយ ពេលក្នុង សាច់រឿងម្តងៗ។ ជាពិសេស នៅក្នុងខ្សែភាពយន្ត ពួកគេ បានតុបតែង ធ្វើជាមនុស្សមុខចម្លែក តួមុខអាក្រក់  តួយាយចាស់ មានស្នាមជ្រួញ ជាដើម ដែលធ្វើឲ្យអ្នកទស្សនា មិនអាចចំណាំមុខពិត របស់ពួកគេបាននោះទេ ។

ចង់ដឹងថា មានតារាសម្តែងណាខ្លះ ដែលនៅខាងក្រៅ ស្រស់ស្អាត ប៉ុន្តែនៅក្នុងភាពយន្ត អាក្រក់នោះ តោះក្រឡេកមើល រូបថត របស់ពួកគេទាំងអស់គ្នា៖

១) ខាងឆ្វេងជារូបពិតរបស់នាង Charlotte Gainsbourg និងខាងស្តាំ ជារូបក្នុងរឿងកុន

២) រូបខាងឆ្វេងជារូបពិត របស់អ្នកស្រី Tilda Swinton និងខាងស្តាំ ជារូបក្នុងរឿងកុន

៣) រូបខាងឆ្វេងជារូបពិត របស់អ្នកស្រី Bette Midler និងខាងស្តាំ ជារូបក្នុងរឿងកុន

៤) រូបខាងឆ្វេងជារូបពិត របស់អ្នកស្រី Barbra Streisand និងខាងស្តាំ ជារូបក្នុងរឿងកុន

៥) រូបខាងឆ្វេងជារូបពិត របស់នាង Naomi Grossman និងខាងស្តាំ ជារូបក្នុងរឿងកុន

៦) រូបខាងឆ្វេងជារូបពិតរបស់នាង Claire Danes និងខាងស្តាំ ជារូបក្នុងរឿងកុន

៧) រូបខាងឆ្វេងជារូបពិត របស់នាង Charlize Theron និងខាងស្តាំ ជារូបក្នុងរឿងកុន

៨) ខាងឆ្វេងជារូបពិតរបស់នាង Hilary Swan និងខាងស្តាំ ជារូបក្នុងរឿងកុន

៩) ខាងឆ្វេងជារូបពិតរបស់នាង Anne Hathaway និងខាងស្តាំ ជារូបក្នុងរឿងកុន

១០) ខាងឆ្វេងជារូបពិតរបស់នាង Lena Dunham និងខាងស្តាំ ជារូបក្នុងរឿងកុន

ប្រភព AsianTown

សាហាវ! ដឹងមិត្តស្រី លួចមានប្រុសថ្មី បុរសវ័យចំណាស់ម្នាក់ បានកាត់ ច្រមុះ ត្រចៀក បបូរមាត់របស់នាង បោះចោល

ប្រភព៖ Khmerload

តៃវ៉ាន់៖ បុរសចំណាស់ម្នាក់ បានកាត់សរីរាង្គ នៅលើផ្ទៃមុខ មិត្តស្រីរបស់ខ្លួន ដោយសង្ស័យថា នាងលួចមានប្រុសថ្មី។

យោងតាម សេចក្តីរាយការណ៍ពី គេហទំព័រ AsaiaOne បានឲ្យដឹងថា បុរសម្នាក់ មាននាមត្រកូល Huang  វ័យ ៧៩ឆ្នាំ បានកាត់ ច្រមុះ ត្រចៀក និង បបូរមាត់ របស់មិត្តស្រី វ័យ ៤៧ឆ្នាំ យកទៅចោល ក្នុងបង្គន់។

រឿងហេតុកើតឡើង ដោយសារ បុរសឈ្មោះ Huang  បានសង្ស័យ មិត្តស្រីរបស់ខ្លួន លួចមានប្រុសថ្មី ទើបធ្វើឲ្យគាត់ មានកំហឹងក្នុងខ្លួន ដូច្នេះគាត់ក៏បាន ចាប់នាង ចងនៅលើគ្រែ ក្នុងផ្ទះរបស់គាត់ ស្ថិតនៅទីក្រុង Changhau បន្ទាប់មកទៀត គាត់បានយកកាំបិត មកកាត់សរីរាង្គ មួយចំនួន នៅលើមុខ របស់នាង ចោលតែម្តង។ ជាមួយគ្នានោះដែរ ប៉ូលីសក៏បាន ប្រទះឃើញ កំនត់ត្រាមួយ សរសេរដោយ លោក Huang ផ្ទាល់ ដោយមានអត្ថន័យថា “អ្វីដែលខ្ញុំមិនបាន ខ្ញុំនឹងមិនអនុញ្ញាត ឲ្យអ្នកដទៃ បានដោយងាយស្រួលនោះទេ ហើយខ្ញុំនឹងបញ្ចប់វា ជាមួយនឹងវិធី បង្ហូរឈាម”។

គួរបញ្ជាក់ផងដែរ ម្ចាស់ដី ដ៏មានស្តុកស្តម្ភរូបនេះ ធ្លាប់មានប្រពន្ធម្នាក់ រួចមកហើយ  ប៉ុន្តែនាងបានស្លាប់ កាលពីខែមុន បន្ទាប់មក គាត់ក៏បាន ចាប់ផ្តើម ទាក់ទងជាមួយ ស្រ្តីម្នាក់ ជាគ្រូបង្ហាត់យូហ្កា ហើយពួកគេ ក៏បានរស់នៅ ជាមួយគ្នា បានរយៈពេល៦ខែ។ ប៉ុន្តែក្រោយមក ស្នេហារបស់ ពួកគេ បានប្រេះឆា ដោយសារតែលោក បានដឹងថា មិត្តស្រីរបស់គាត់ លួចមានប្រុសថ្មី ក្បត់ចិត្តគាត់៕

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរឿងដ៏រន្ធត់មួយនេះ?




ភ្ញាក់​ផ្អើល​​នារី​ម្នាក់​ស្លាប់​ក្នុង​​ផ្ទះសំណាក់​យីហោ «អប្សរា​មាស» សង្ស័យ​ករណី​ឃាត​កម្ម​

ប្រភព៖​ កោះសន្តិភាព

រាជធានីភ្នំពេញ ៖ នារីអាយុប្រហែល ជាង២០ឆ្នាំម្នាក់ ត្រូវគេប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ និងមានខ្សែរឹត.ក ក្នុងផ្ទះសំណាក់យីហោ «អប្សរាមាស» ខណៈអ្នកបម្រើ ចូលទៅសម្អាតបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃទី៣១ តុលា ២០១៤ នេះ ស្ថិតក្នុងភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលត្រូវគេសង្ស័យថា ជាករណីឃាតកម្ម ។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ស្គាល់អត្តសញ្ញាណ សពនារីរងគ្រោះនៅឡើយ ខណៈសមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យ ។

ប្រភពពីម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី៣០ តុលា ២០១៤ គេឃើញនារីរងគ្រោះខាងលើ រួមជាមួយមិត្តភក្តិម្នាក់ ទៅជួលបន្ទប់គេង រហូតដល់ព្រឹកឡើង អត់ឃើញនារីនោះ ចេញពីបន្ទប់វិញទេ ខណៈនោះអ្នកបម្រើ ដើរគោះទ្វារបំណងសម្អាតបន្ទប់ ក៏ប្រទះឃើញនារីរងគ្រោះ ស្លាប់បាត់ទៅហើយ ។


សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បុក​ស្លាប់​

ខេត្ដកណ្ដាល​ ៖​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​រូប​បាន​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ បន្ទាប់​ពី​ជួប​គ្រោះ​ ថ្នាក់​ចរាចរណ៍​ដើរ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​បើក​ បុក​ពេញទំហឹង​ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ ។​ បន្ទាប់​ពី​កើតហេតុ​ អ្នក​បើក​ម៉ូតូ ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ ហើយ​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​មក​ សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ ពាក់កណ្ដាល​ផ្លូវ​បាន​ស្លាប់​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​ កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ស្ដៅ​ កន្លែង​៣​ ឃុំ​ដីឥដ្ឋ​ ស្រុក​កៀនស្វាយ​ ខេត្ដ​កណ្ដាល​ ។​

​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ជ័យ​ សំ​អុល​ អាយុ​៦០​ឆ្នាំ​ ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ដីឥដ្ឋ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ ។​ ម៉ូតូ​បង្ក​ហេតុ​ម៉ាក​សង់​កូរ៉េ​ ពណ៌​ស្លា​ទុំ​ ពាក់​ស្លាក​ លេខ​កណ្ដាល​ 1C-1734​ បើកបរ​ដោយ​ ឈ្មោះ​ ង្វៀ​ង​ យ៉ាំងធី​ ជនជាតិ​វៀតណាម​ រស់នៅ​ភូមិ​កណ្ដាល​ក្រោម​ ឃុំ​បន្ទាយ​ដែក​ ស្រុក​កៀនស្វាយ​ ខេត្ដកណ្ដាល​ ។​

​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ មុន​ពេល​គ្រោះថ្នាក់​ ស្ដ្រី​រង​គ្រោះ​បាន​ដើរ​ ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើងពេល​មេឃ​កំពុង​ភ្លៀង​ ។​ គ្រានោះ​ស្រាប់តែ​អ្នក​បើក​ម៉ូតូ​ បើក​ក្នុង​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​ បាន​បុក​ស្ដ្រី​រង​គ្រោះ​ពេញទំហឹង​តែ​ម្ដង​ បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​លើ​ ផ្លូវជាតិ​របួស​ធ្ងន់ធ្ងរ​ ។​ ភ្លាមៗ​នោះ​រថយន្ដ​ សង្គ្រោះ​របស់​មន្ទីរពេទ្យ​បង្អែក​កៀនស្វាយ​បាន​ដឹក​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ បាន​ត្រឹម​ពាក់កណ្ដាល​ផ្លូវ​ប៉ុណ្ណោះ​ ជន​រង​ គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ ។​ ដោយ​ឡែក ​ម៉ូតូ​បង្ក​និង​អ្នក​ជិះ​ត្រូវ​ប្រជាពលរដ្ឋ​ ឃាត់ខ្លួន​ប្រគល់់​ឱ្យ​នគរបាល​ចរាចរណ៍​។​

​នគរបាល​ចរាចរណ៍​បានឱ្យ​ដឹង​ថា​ ករណី​នេះ​កើតឡើង​ដោយសារ​បើកបរ​ មិន​ប្រយ័ត្ន​ពេល​មេឃ​កំពុង​ភ្លៀង​មើល​ ផ្លូវ​មិនឃើញ​ ក៏​ជ្រុល​បុក​អ្នកដំណើរ​ ពេញទំហឹង​តែ​ម្ដង​ ។​ ​បច្ចុប្បន្ន​ ជន​បង្ក​និង​ម៉ូតូ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិ​ិ​វិធី​ ៕

គាស់​ផ្ទះ​យក​ម៉ូតូ​បាន​សម្រេច​គេច​ខ្លួន​មួយ​រយៈ​ឥឡូវ​ជាប់​ខ្មោះ​

sor-som

ប្រភព៖ Nokorwatnews

​ ភ្នំពេញ​ ៖​ មុខសញ្ញា​គាស់​ផ្ទះ​យ៉ាង​សកម្ម​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ម្នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ ខណ្ឌ​៧​មក​រា​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​គាត់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​លួច​ម៉ូតូ​បាន​សម្រេច ​ហើយ​ គេចខ្លួន​មួយ​រយៈពេល​ ។​

​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​មុខសញ្ញា​គាស់​ផ្ទះ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣០​ ខែតុលា​ ឆ្នាំ​២០១៤​ នៅ​ប្លុក​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ ហៀ​ង​ សា​ម៉េ​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ក្នុង​ តង់​ប្លុក​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​

​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​និង​បក្ខពួក​ ម្នាក់​ទៀត​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​របស់​ប្រជាពលរដ្ឋ​យក​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០១៤​ ស្ថិត​នៅផ្ទះ​លេខ​១០BE0​ សង្កាត់​វាលវង់​ នៅ​វេលា​ម៉ោង​ ២​និង​២៥​នាទី​ទៀប​ភ្លឺ​យក​ម៉ូតូ​បាន​២​គ្រឿង​ ១​គ្រឿង​ម៉ាក​ស្គូ​ពី​កូន​ទា​ និង​១​គ្រឿង​ម៉ាក​យា​ម៉ា​ហា​ហើយ​ក៏​បាន​គេចខ្លួន​ដោយ​ សុវត្ថិភាព​ ។​

​ សមត្ថកិច្ច​បាន​បន្ដ​ទៀត​ថា​ បន្ទាប់​ពី​កើតហេតុ​រួច​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ ៧​មក​រា​ ក្រោម​ការ​ដឹកនាំ​ និង​បញ្ជា​ពី​លោក ​នេ​ត​ ស៊ី​ថុ​ន​ អធិការ​នគរបាល​ខណ្ឌ​ ៧​មក​រា​ បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវ​ ជ្រាវ​ និង​ឃាត់​បាន​ជនសង្ស័យ​ខាងលើ​ នេះ​យក​មក​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ហើយនឹង​ បន្ដ​រុករក​បក្ខ​គេ​ម្នាក់​ទៀត​យក​មក​ផ្ដន្ទា​ទោស​ ។​

​ បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ ខណ្ឌ​៧​មក​រា​ ដើម្បី​ចាត់ចែង​តាម​នីតិវិធី​ ច្បាប់​ ។​

​គួរ​ បញ្ជាក់​ថា​ នា​ពេល​ថ្មីៗ​នេះ​សមត្ថ​ កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្ឋា​ន​នគរបាល​ខណ្ឌ​៧​មក​រា​ ហាក់បីដូច​មានការ​ស្នាដៃ​ល្អ​ ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​ដូច​ជា​ ចោរលួច​ ឆក់​ប្លន់​ ជា​បន្ដ​បន្ទាប់​ ដើម្បី​រក្សា​សុវត្ថិភាព​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ក្រោម ​ការ​ដឹកនាំ​របស់​លោក​អធិការ​ថ្មី​ នេ​ត​ ស៊ី​ថុ​ន ៕